គណៈកម្មាធិការគាំទ្ររបស់យើង គឺជាការប្រមូលផ្តុំនៃបុគ្គល និងអង្គភាពដែលមានកិត្តិយស និងត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ ដើម្បីលើកកម្ពស់យុទ្ធនាការមូលនិធិរបស់អ្នកឲ្យប្រសើរមួយកម្រិតទៀត។ យើងប្តេជ្ញាក្នុងការប្រមូលផ្តុំក្រុមបុគ្គលដែលមិនត្រឹមតែល្បីល្បាញក្នុងវិស័យរៀងៗខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបុគ្គលដែលផ្តល់នូវការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះទំនួលខុសត្រូវសាជីវកម្មសង្គម (CSR) និងសម្មភាពសហគមន៍ផ្សេងៗ។
ដើម្បីទទួលបានសិទ្ធិនៅក្នុងគណៈកម្មាធិការគាំទ្ររបស់យើង បេក្ខជនត្រូវតែមានកេរ្តិ៍ឈ្មោះពិសេសនៅក្នុងវិស័យរបស់ពួកគេ ដែលត្រូវបានកំណត់ដោយការទុកចិត្ត និងការគោរព។ ទាំងនេះគឺជាអ្នកបង្កើតថ្មី អ្នកដឹកនាំគំនិត និងអ្នកមានឥទ្ធិពល ដែលបានទទួលកេរ្តិ៍ឈ្មោះរបស់ពួកគេតាមរយៈការលះបង់ និងឧត្តមភាពជាច្រើនឆ្នាំ។
លើសពីជំហរវិជ្ជាជីវៈរបស់ពួកគេ សមាជិកគណៈកម្មាធិការរបស់យើងបានចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមសាជីវកម្មសង្គម (CSR) និងសកម្មភាពសហគមន៍។ ពួកគេប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមានផលវិជ្ជមានលើសពីកិច្ចខិតខំប្រឹងប្រែងអាជីវកម្មរបស់ពួកគេ ដោយមានការចែករំលែកដូចគ្នាជាមួយនឹងបេសកកម្មរបស់យើងក្នុងការគាំទ្រគម្រោងដែលជួយផ្លាស់ប្តូរសង្គម។ ពួកគេក៏ជាបុគ្គល ឬស្ថាប័នដ៏មានឥទ្ធិពលដែលមានអ្នកគាំទ្រ មិត្តភ័ក្តិ និងអ្នកតាមដានយ៉ាងច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ថែមពីលើស្ថាប័នរបស់ពួកគេផ្ទាល់ ដែលចែករំលែកការប្តេជ្ញាចិត្តដូចគ្នាទៅនឹងអ្នកគាំទ្រ។
នៅពេលអ្នកធ្វើជាការជាមួយគណៈកម្មាធិការគាំទ្ររបស់យើង អ្នកមិនគ្រាន់តែទទួលបានការគាំទ្រពីបុគ្គលដ៏ល្បីល្បាញប៉ុណ្ណោះទេ អ្នកកំពុងទទួលបានការគាំទ្រពីបុគ្គល និងស្ថាប័នដែលបានវិនិយោគយ៉ាងស៊ីជម្រៅក្នុងការបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ទាំងអស់គ្នា។ រួមជាមួយនឹងអ្នកគាំទ្រ និងអ្នកតាមដានមួយចំនួនធំរបស់ពួកគេ និងសមត្ថភាពក្នុងការជះឥទ្ធិពលជាវិជ្ជមានដល់ពួកគេ អ្នកតាមដានទំនងជានឹងប្តេជ្ញាចិត្តក្នុងការបរិច្ចាគ និងចែករំលែកដែលនឹងផ្តល់ការជំរុញបន្ថែមដល់យុទ្ធនាការដំបូង។ ចូលរួមជាមួយពួកយើងក្នុងដំណើរនេះ ដើម្បីប្រែក្លាយក្តីសុបិនរបស់អ្នកឱ្យក្លាយជាការពិត ជាមួយនឹងថាមពលនៃការគាំទ្រពីអ្នកពូកែបំផុតនៅក្នុងវិស័យនេះ។"
"ខ្ញុំពិតជារំភើបក្នុងការបង្ហាញលក្ខណៈពិសេសមុខងារ "ការគាំទ្រ" ថ្មីរបស់យើង ដោយបន្ថែមនៃភាពជឿជាក់ដល់យុទ្ធនាការរបស់យើងមួយកម្រិតទៀត។ មិនដូចការវាយតម្លៃបែបធម្មតាទេ ការគាំទ្ររបស់យើងពាក់ព័ន្ធនឹងការពិនិត្យមើលការពិតយ៉ាងម៉ត់ចត់ដោយក្រុមរបស់យើង ដៃគូ ឬខ្ញុំផ្ទាល់។ តាមរយៈការរួមចំណែកពេលវេលា និងធនធានផ្ទាល់ខ្លួនរបស់ខ្ញុំ ដើម្បីធ្វើសុពលភាពយុទ្ធនាការ ប្រើប្រាស់ឥទ្ធិពលនៃការអនុវត្តយុទ្ធនាការ។ យើងមានសេចក្តីរំភើបជាខ្លាំងក្នុងការពង្រីកមុខងារនេះនៅក្នុងក្រុមហ៊ុនរបស់យើង ដោយបង្រួបបង្រួមបុគ្គលដែលមានគំនិតដូចគ្នា ចូលរួមដល់ការបង្កើតអនាគតដ៏ល្អប្រសើរ ជាពិសេសសម្រាប់ប្រជាជនកម្ពុជាដែលមានតម្រូវការ។ នេះមិនមែនគ្រាន់តែជាមុខងារលក្ខណៈពិសេសមួយទេ; វាជាការប្ដេជ្ញាចិត្តក្នុងការកសាងសហគមន៍»។
ចូលរួមជាមួយកម្លាំង និងជាផ្នែកមួយនៃគណៈកម្មាធិការគាំទ្ររបស់យើង ដែលបង្កើតជាគ្រិះនៃបុគ្គលដ៏គួរឱ្យគោរពរបស់យើង។ ចាប់ផ្តើមដំណើរផ្លាស់ប្តូរនេះជាមួយយើង — សូមចូលរួមឥឡូវនេះ ហើយក្លាយជាកាតាលីករសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន!
នៅពេលដែលយុទ្ធនាការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រ ហើយត្រូវបានចាត់ទុកថាសក្តិសមសម្រាប់ការគាំទ្រ គាត់អាចគ្រាន់តែចុចប៊ូតុង "គាំទ្រ" នៅលើទំព័រយុទ្ធនាការ ហើយចែករំលែកមតិរបស់គាត់នៅលើយុទ្ធនាការដែលមានសម្រាប់តែអ្នកគាំទ្រតែប៉ុណ្ណោះ។
មុនពេលគាំទ្រជាផ្លូវការ ដោយសារការគាំទ្រនីមួយៗជាទំនុកចិត្តបន្ថែមមួយកម្រិតទៀតសម្រាប់ម្ចាស់ជំនួយ ការប្តេជ្ញាចិត្តក្នុងការគាំទ្រលើយុទ្ធនាការមួយលើសពីការចុចតែប៊ូតុងមួយ។ ក្នុងនេះរួមមានដំណើរការសិក្សាយ៉ាងទូលំទូលាយដែលពាក់ព័ន្ធ និងចូលរួមដោយ អ្នកគាំទ្ររបស់យើង និងឬពេលខ្លះដោយដៃគូប្រព័ន្ធផ្សព្វផ្សាយរបស់យើងដូចជា Kiripost Media ដែលមានសមត្ថភាពសារព័ត៌មានដើម្បីផ្ទៀងផ្ទាត់ព័ត៌មានទាំងអស់។ នេះពាក់ព័ន្ធនឹងការពិនិត្យមើលការពិតយ៉ាងម៉ត់ចត់ ការចូលទៅកាន់ទីតាំងផ្ទាល់ និងការវាយតម្លៃហ្មត់ចត់ ដើម្បីធានាបាននូវភាពជឿជាក់ និងលទ្ធភាពនៃយុទ្ធនាការ។
សរុបមក ការគាំទ្ររបស់យើងមិនត្រឹមតែបើកផ្លូវទទួលអត្ថប្រយោជន៍ផ្សេងៗសម្រាប់គម្រោងដែលបានគាំទ្រប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីដំណើរការវាយតម្លៃយ៉ាងម៉ត់ចត់ ដែលបន្ថែមកម្រិតនៃភាពជឿជាក់សម្រាប់ម្ចាស់ជំនួយដែលកំពុងស្វែងរកការរួមចំណែកដល់ប្រសិទ្ធភាព និងគំនិតផ្តួចផ្តើមដែលអាចជឿទុកចិត្តបាន។
សកម្មភាពនេះសម្គាល់គម្រោងនេះថាត្រូវបានគាំទ្រជាផ្លូវការដោយគណៈកម្មាធិការ និងបង្កើតឱ្យមានអត្ថប្រយោជន៍ជាបន្តបន្ទាប់សម្រាប់អ្នករៀបចំ និងយុទ្ធនាការទាំងមូល។
តាមរយៈការទទួលបានការគាំទ្រលើយុទ្ធនាការរបស់អ្នកជាមួយអ្នកគាំទ្ររបស់យើង នោះអ្នកបានបម្រុងទុក និងទទួលបានឱកាសដើម្បីលេចធ្លោជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀត។
យុទ្ធនាការដែលបានគាំទ្រទទួលបានផ្លាកសញ្ញាប្លែកដែលអាចមើលឃើញនៅលើទំព័រយុទ្ធនាការរបស់ពួកគេ និងនៅលើវេទិកាទាំងមូល។
ជាមួយនឹងភាពជឿជាក់ យុទ្ធនាការទំនងជាត្រូវបានចែករំលែកបន្ថែមទៀតដោយផ្ទាល់មាត់តតគ្នា ឱកាសត្រូវបានចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយ Kiripost ដែលជាដៃគូប្រព័ន្ធផ្សព្វផ្សាយរបស់ ខ្មែរឃែរ រួមជាមួយនឹងមុខងារផ្សេងទៀតដូចជាការជូនដំណឹង ជួរនៃយុទ្ធនាការនៅក្នុងផ្នែកដែលគាំទ្រ មតិព័ត៌មាន សហគមន៍ និងការផ្សព្វផ្សាយផ្សេងៗទៀត។
ការទទួលបានការគាំទ្រដោយបុគ្គលល្បីឈ្មោះអាចជះឥទ្ធិពលជាវិជ្ជមានដល់កេរ្តិ៍ឈ្មោះរយៈពេលវែងរបស់អ្នករៀបចំក្នុង និងក្រៅសហគមន៍នែការប្រមូលមូលនិធិ។
ជាមួយនឹងការបង្កើនភាពមើលឃើញ ភាពជឿជាក់ និងការគាំទ្រ យុទ្ធនាការដែលគាំទ្រមានឪកាសល្អប្រសើរជាងមុនដើម្បីសម្រេចបាន និង/ឬលើសពីគោលដៅផ្តល់មូលនិធិរបស់ពួកគេ។
ការគាំទ្រធ្វើអោយប្រសើរឡើងយ៉ាងខ្លាំងនូវការអនុវត្តតាមរយៈឱកាសនៃយុទ្ធនាការត្រូវបានបង្ហាញនៅក្នុងផ្នែក "គាំទ្រ" នៅលើវេទិកា រួមជាមួយនឹងការចែករំលែកទៅកាន់អ្នកតាមដានរបស់អ្នកគាំទ្រដែលទំនងជានឹងប្តេជ្ញាផដោយសារភាពជឿជាក់របស់អ្នកគាំទ្រ។
ការគាំទ្រពីអ្នកជំនាញ និងអ្នកមានឥទ្ធិពលដែលមានការទទួលស្គាល់ រួមជាមួយនឹងការអត្ថាធិប្បាយខ្លីៗរបស់ពួកគេ បង្កើនភាពជឿជាក់ របស់គម្រោង។